ជ្រើសរើសភាសា: Khmer Khmer English English
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលបានសហការជាមួយប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ០១៧ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ​សម្រាប់មន្ទីរជំនាញជុំវិញខេត្ត ​
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមករា ឆ្នាំ ២០២៥

ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលបានសហការជាមួយប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ០១៧ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ​សម្រាប់មន្ទីរជំនាញជុំវិញខេត្ត ​ក្រោមអធិបតីភាពលោក កែវ ហុងប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ​និងជាអភិបាលថវិកាក្នុងគោលបំណងជម្រុញដល់ ​ ​អង្គភាព-មន្ទីរជំនាញអនុវត្តថវិកាកម្មវិធីឲ្យបានរលូន ទាន់​ពេលវេលា ត្រឹមត្រូវ ប្រកប​ដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ លើកការគ្រប់គ្រងចំណូល ,ចំណាយ,លទ្ធកម្មសាធារណៈ, គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ។ ​ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ មានគោលដៅគាំទ្រការអនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗ និង វិធានការកែទម្រង់ជាក់ស្ដែងនានា ដែលត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភាឲ្យសម្រេចបាននូវលទ្ធផល ផ្លែផ្កាជាអតិបរមា ដើម្បីឆ្លើយតបទៅនឹងសំណូមពរសេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត នៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីតំណាង រតនាគារខេត្ត សាខាពន្ធដារខេត្ត និងមន្ទីរ ជំនាញជុំវិញខេត្ត សរុបប្រមាណជាង ៥៥រូប ។ កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ ០១៣ សហវ បានបញ្ចាប់នៅម៉ោង ១២:០០ នាទី ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥។

ព័ត៌មានទាក់ទង